គោលបំណងនៃ ការចុះធ្វើលំហាត់អនុវត្តល្បាតចល័ត្រត្រួតពិនិត្យ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នេះ គឺមានបំណងដើម្បីស្រាវជ្រាវ ស្វែងរកមុខសញ្ញាចែកចាយ ចរាចរ គ្រឿងញៀន នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងវៀតណាម - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, March 14, 2023

គោលបំណងនៃ ការចុះធ្វើលំហាត់អនុវត្តល្បាតចល័ត្រត្រួតពិនិត្យ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នេះ គឺមានបំណងដើម្បីស្រាវជ្រាវ ស្វែងរកមុខសញ្ញាចែកចាយ ចរាចរ គ្រឿងញៀន នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងវៀតណាម

ខេត្តស្វាយរៀង: កម្លាំងចម្រុះ ចុះធ្វើលំហាត់អនុវត្តល្បាតចល័ត ត្រួត  ពិនិត្យ តាមបណ្ដោយផ្លូវជាតិលេខ១ ចម្ងាយ ១.០០៤ម៉ែត្រ ពីច្រកទ្វារព្រំដែន អន្តរជាតិបាវិត ដើម្បីបង្កាទប់ស្កាត់បទ ល្មើសឆ្លងដែន ពិសេសបទល្មើស គ្រឿងញៀន ខុសច្បាប់។

ជាក់ស្ដែងនាព្រលប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ប្រធានលេខាធិការដ្ឋាន ត្រួតពិនិត្យ គ្រឿងញៀនខេត្តនិងជាប្រធាន ការិយាល័យទំនាក់ ទំនង (BLO) បាវិត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត  បាន ដឹកនាំកម្លាំងចម្រុះ ចុះធ្វើលំហាត់អនុវត្តល្បាតចល័ត ត្រួត ពិនិត្យ តាមបណ្ដោយផ្លូវជាតិលេខ១ ចម្ងាយ ១.០០៤ម៉ែត្រ ពីច្រកទ្វារព្រំដែន អន្តរជាតិបាវិត ដើម្បីបង្កាទប់ស្កាត់បទ ល្មើសឆ្លងដែន ពិសេសបទល្មើស គ្រឿងញៀន ខុសច្បាប់ដោយសមាសភាពចូលរួមមាន លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកអភិបាល រងក្រុង កម្លាំងនគរបាលក្រុងបាវិត រាជអាវុធហត្ថក្រុងបាវិត សរុបរួមចំនួន ៣០ នាក់។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យអ្នកសារព័ត៏មានដឹង តាមទូរស័ព្ទថា គោលបំណងនៃ ការចុះធ្វើលំហាត់អនុវត្តល្បាតចល័ត្រត្រួតពិនិត្យ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នេះ គឺមានបំណងដើម្បីស្រាវជ្រាវ ស្វែងរកមុខសញ្ញាចែកចាយ ចរាចរ គ្រឿងញៀន នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងវៀតណាម។

លោក បានបន្តថាៈ សម្រាប់ប្រទេសកម្ពុជាយើង មាត់ច្រកទ្វារព្រំដែន អន្តរជាតិ ចំនួន ៤ ដែលត្រូវធ្វើលំហាត់ល្បាតនេះគឺទី១ ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ទី ២ មាត់ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ខេត្តស្វាយរៀង ទី៣ មាត់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំខេត្តកណ្ដាលនិងទី ៤ មាត់ច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។

ចំណែកខាងភាគីវៀតណាម ក៏ធ្វើដូចគ្នាផងដែរ ដើម្បីទប់ស្កាត់ការចរាចរ ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។

លោក បានបញ្ជាក់ថា  សម្រាប់យប់នេះ ក្រោយពីធ្វើលំហាត់ល្បាត ចល័តត្រួតពិនិត្យចប់ កម្លាំងចម្រុះ ក្តាប់បានមុខសញ្ញាចំនួន១ ករណី ហើយកំពុងបន្ត ចាត់ការ ទៅតាមច្បាប់ផងដែរ៕






 

No comments:

Post a Comment

Pages