បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២២ខែមីនា ឆ្នំា២០២៣ លោកវ៉ែន សំអូន អតីតមេឃុំបន្ទាយឆ្មារ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាស្រុកថ្មពួកប្រាប់ថា នាឆ្នាំនេះ មានតែភូមិបន្ទាយឆ្មារត្បូងនេះ១ទេក្នុងចំណោមភូមិទាំង១៦ភូមិ នៃដែលពលរដ្ឋ២ម៉ឺនប្លាយនាក់បានប្រារព្ធធ្វើពិធី”បុណ្យភូមិឬបុណ្យលើករាសីភូមិ”នេះ ។
ភូមិនេះមានពលរដ្ឋរស់នៅច្រើន ជាមជ្ឈមណ្ឌលនៃឃុំ ដែលមានតំបន់រដ្ឋបាល ផ្សារ ពេទ្យ សាលារៀន លំនៅឋានធំៗ និងក្បែរប្រាសាទបន្ទាយឆ្មារ ប្រាសាទតាព្រហ្ម ។ល។
រាល់ឆ្នាំពិធីបុណ្យនេះ បានធ្វើនៅភូមិជាច្រើនទៀត ប៉ុន្តែទូទាំងឃុំបន្ទាយឆ្មារ មានតែបុណ្យភូមិបន្ទាយឆ្មារត្បូងទេ ដែលមានមនុស្សចូលរួមលេងច្រើនជាងគេបង្អស់ ។
ក្រោយវិបត្តិសាកលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ដែលមានមនុស្សជាង១០០០នាក់ ចូលរួមធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រើន បណ្តេញគ្រោះកាច ឧបទ្រពចង្រៃ បង្កើនសាមគ្គីភាព ការរាប់អាន ការជួយគ្នា ការអប់រំសីលធម៌ សុជីវធម៌រស់នៅហើយផ្សារភ្ជាប់មកការចូលរួមអបអរនិងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ ការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ។ ក៏មានការដង្ហែផ្លាភ្ញី ពុទ្ធរូប មានតន្ត្រី ចម្រៀងប្រគំរាំច្រៀងយ៉ាងសប្បាយអឺងកង។ ប៉ុន្តែ ក្នុងពេលប្រព្រឹត្តិទៅ ក៏ត្រូវបានការសម្របសម្រួលសនតិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់នូវអំពើទំនើងផងដែរ ៕
No comments:
Post a Comment