ដំណឹងល្អសម្រាប់អ្នកសារព័ត៌មានអនឡាញ ! សម្ដេចតេជោ ហ៊ុន សែន លើកលែងការបង់ពន្ធប៉ាតង់សម្រាប់វិស័យព័ត៌មានរយៈពេល ៥ឆ្នាំ - SPN NEWS

ព័ត៌មានថ្មីៗ

Friday, March 3, 2023

ដំណឹងល្អសម្រាប់អ្នកសារព័ត៌មានអនឡាញ ! សម្ដេចតេជោ ហ៊ុន សែន លើកលែងការបង់ពន្ធប៉ាតង់សម្រាប់វិស័យព័ត៌មានរយៈពេល ៥ឆ្នាំ

រាជធានីភ្នំពេញ៖ ដំណឹងល្អ! អគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីជូនដំណឹងស្ដីពី ការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដោយចាត់ទុកជាបន្ទុករបស់រដ្ឋនៅពន្ធប៉ាតង់រយៈពេល 5ឆ្នាំដល់អ្នកសារ ព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបានចុះ បញ្ជីជោគជ័យជាអ្នកជាប់ពន្ធតូចដែលកំពុងប្រកបវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ការចេញសេចក្តីជូន ដំណឹងដែលចុះហត្ថលេខាដោយលោក គង់ វិបុល អគ្គ នាយកនៃអគ្គនាយកដ្ឋានពន្ធដារនេះ គឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីជួបជុំលើកទី5 ជាមួយអ្នកសារព័ត៌មាន៕




 

No comments:

Post a Comment

Pages