ពិតជាកក់ក្តៅខ្លាំងណាស់ដែលអជ្ញាធរលោកខិតខំយកចិត្តទុកដាក់តាមដានសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា... - SPN NEWS

ព័ត៌មានថ្មីៗ

Friday, March 17, 2023

ពិតជាកក់ក្តៅខ្លាំងណាស់ដែលអជ្ញាធរលោកខិតខំយកចិត្តទុកដាក់តាមដានសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា...

ភ្នំពេញ៖នារសៀលថ្ងៃព្រហស្បត្តិ៍ទី១៦ខែមិនាឆ្នាំ២០២៣

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជយ័ព្រមទាំងភរិយា បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌសង្កាត់បានពាំនាំយកដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបងប្អូនសប្បរសជន នានា ចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភយ័ កាលពីថ្ងៃ១៤ខែមិនាឆ្នាំ២០២៣ប្រមាណ២១គ្រួសារ .ដែលស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជយ័។


តាមការសំណេះ សំណាលរបស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជយ័ លោកបានមានប្រសាសន៍ថា:ក្នុងនាមលោកជា ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ប្រៀបបានទៅនឹងកូនចៅ ឪពុកម្តាយ ដែលរង់ចាំថែទាំនឹងបំរើបងប្អូនក្នុងមូលដ្ឋាន លោកពិតសោកស្តាយជាខ្លាំងនិងចូលរួមរំលែកទុក្ខដែលមានគ្រោះថ្នាក់អគ្គីភយ័កើតឡើងមកលើបងប្អូនក្នុងមូលដ្ឋានជាយថាហេតុ។


លោកហែម ណារិទ្ធិសុំណូមពរដល់បងប្អូនកុំបាក់ទឹកចិត្តត្រូវខិតខំតស៊ូបន្តឡើងធ្វើម្តេចហេតុការណ៍នឹងបានកើតឡើងរួចមកហើយ.រាល់ឯកសាររបស់បងប្អូនមានដូចជា អត្តសញ្ណាណបណ្ឌ័ សៀវភៅគ្រួសារ ប្លង់កម្មសិទ្ធអចលនទ្រព្យ។ល។សុំបងប្អូនរាយការណ៍ជូនអជ្ញារបស់លោកដើម្បីលោករកដំណោះស្រាយជូនបងប្អូនអោយបានឆាប់រហស័និងទាន់ពេលវេលា។


ជាចុងក្រោយលោក ហែម ដារិទ្ធ ក៏បានអំពាវនាវដល់បងប្អូនសប្បុរសជន សុំមេត្តាចូលរួមជួយឧបត្ថមដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកដែលកុំពុងជូបការខ្វះខាតក្នុងគ្រោះថ្នាក់អគ្គីភយ័ខាងលើ និងជាពិសេសលោកបានដាស់តឿនដល់បងប្អូនទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាន របស់លោក សុំមេត្តាប្រុងប្រយត្ន័អោយបានខ្ពស់នៅរបស់ឬវត្ថុផ្សេងៗដែលអាចងាយនឹងបង្កអោយឆាបឆេះដល់គេហដ្ឋានរបស់បងប្អូន៕






 

No comments:

Post a Comment

Pages