ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា «ជាសិទ្ធិ អ្នកណាក៏អាចធ្វើជាអ្នកការសែត ឬបួសជាសង្ឃបាន តែពេលបានហើយត្រូវតែអនុវត្តឱ្យបាននូវវិជ្ជាជីវៈ និងក្រមសីលធម៌ របស់ខ្លួន» ដូចនេះអ្នកកាសែតគ្រប់រូបត្រូវយល់ឱ្យបានច្បាស់ ថាអ្វីទៅគឺជាតួនាទី អ្វីជាសិទ្ធិឯកជន អ្វីគឺជាក្រមសីលធម៌វិជ្ជាជីវៈ។
នៅក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងគន្លឹះក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថាស្របតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីជំនួបជាមួយអ្នកសារព័ត៌មានដូច្នេះទើបក្រសួងព័ត៌មាន រៀបចំជាការធ្វើសិក្ខាសាលាដល់អ្នកកាសែតអនឡាញ ដើម្បីបានបង្កើនវិជ្ជាជីវៈ ក៏ដូចជាបង្កើននូវសមត្ថភាពមនិងកិត្យានុភាពរបស់អ្នកកាសែតអនឡាញ ដើម្បីឱ្យស្របតាមការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
ឯកឧត្តមបានបន្តថា ការតម្រង់ទិស ដល់អ្នកសារព័ត៌មាន គឺពិតជាមានសារៈព្រោះអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាក្រោះ។
សំឡេង៖ « ក្រមសីលធម៌វិជ្ជាជីវៈគឺជាអាវក្រោះ។ ហើយអ្វីទៅគឺជាអាក្រោះ? ហើយពាក់យ៉ាងម៉េច? អ្នកកាសែតគឺជាវិជ្ជាជីវៈសេរី មិនមែនទាល់តែប្រឡងជាប់ចេញពីសាលាកាសែត មិន ចាំបាច់មានសញ្ញាបត្រអ្វីទេ ធ្វើកាសែតអ្នកណាក៏បានដែរ។ ដូច្នេះហើយទើបយើងឃើញហើយនៅក្នុងរដ្ឋធម្មនុញ្ញនៅកម្ពុជា គឺបានដាក់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើសារព័ត៌មាន។ អ៊ីចឹងបានន័យថានរណាក៏ធ្វើកាសែតបានដែរ ប៉ុន្តែអ្នកណាក៏ធ្វើកាសែតបាន ហើយដើម្បីសរសេរកាសែតមួយដែលមានទំនូរខុសត្រូវគឺខុសគ្នា ដូចនរណាក៏បួសលោកសង្ឃបានដែរប៉ុន្តែនៅពេលដែលធ្វើជាសង្ឃហើយត្រូវមានក្រមវិន័យរបស់សង្ឃ ក្រមវិន័យអ្នកសារព័ត៌មាន។ អ៊ីចឹងដែរអ្នកណាក៏សរសេរកាសែតបានដែរ ប៉ុន្តែនៅពេលដែលយើងចាប់សរសេរហើយ ការទទួលខុសត្រូវរបស់យើងគឺមានជាប់ជាមួយភ្លាម។ អ៊ីចឹងការទទួលខុសត្រូវរបស់យើងចំពោះសង្គម ចំពោះសហគមន៍ ជាពិសេសទៅទៀតនោះនៅក្នុងវិស័យសម័យឌីជីថលនេះវាខុសអំពីសម័យមុន។ សម័យមុនទាល់តែយើងមានកាសែត មានស្ថានីយវិទ្យុមានទូរទស្សន៍ ទើបយើងអាចផ្សាយបាន។ ឥឡូវនេះអ្នកណាក៏អាចផ្សាយបានដែរ មានទូរសព្ទស្មាតហ្វូនមួយ គឺអាចផ្សាយបានដែរ»។
សូមជម្រាបថា ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់អ្នកសារព័ត៌មានក្នុងការអនុវត្តវិជ្ជាជីវ:របស់ខ្លួន ដូចនេះ វាជាការចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មានដែលត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈនិងក្រមសីលធម៌មដើម្បីធ្វើឱ្យការផ្សព្វផ្សាយរបស់ខ្លួនមានតម្លៃជាប្រយោជន៍ដល់សាធារណៈ ដល់សង្គមជាតិ ជាពិសេសទទួលបានជំនឿទុកចិត្តពីមហាជនទូទៅ៕
No comments:
Post a Comment