(ព្រះសីហនុ)៖ នៅ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ករណីអគិ្គភ័យឆេះរថយន្តមួយគ្រឿង ទុកនៅក្នុងផ្ទះ ស្ថិតនៅក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន ថា ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់លោក បានសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅដល់កន្លែងកើតហេតុ និងជួយបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការណ៍១០០ភាគរយហើយ ចំណែកឡានដែលឆេះខាងលើម្ចាស់ឈ្មោះ សុខ ផេង ភេទប្រុស អាយុ ៤០ឆ្នាំជនជាតិខ្មែរ។
ប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អស់ចំនួន២គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន២ឡាន។
បច្ចុប្បន្នគឺភ្លើងបានពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល។ ករណីនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ។ ជុំវិញករណីនេះ បណ្តាលឲ្យខូចខាតរថយន្តម៉ាក Tundra មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ: 2F -7788 ព្រះសីហនុ (ខូចខាតរថយន្តទាំងស្រុង) មូលហេតុនៃការឆេះ បណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្ត៕
No comments:
Post a Comment