អ្នកបើកឡានក្រុមហ៊ុនតេឡាចំនួន 2 នាក់បានឈប់លក់ប្រេងសាំងតាមបណ្ដោយផ្លូវជាតិលេខ 4 ម្ដុំលោកយាយម៉ៅពេជ្រនិល - SPN NEWS

ព័ត៌មានថ្មីៗ

Friday, May 5, 2023

អ្នកបើកឡានក្រុមហ៊ុនតេឡាចំនួន 2 នាក់បានឈប់លក់ប្រេងសាំងតាមបណ្ដោយផ្លូវជាតិលេខ 4 ម្ដុំលោកយាយម៉ៅពេជ្រនិល

ព័ត៌មានដែលយើងទទួលបានអ្នកបើកបរថយន្តក្រុមហ៊ុនតេឡាចំនួនពីរនាក់នោះបានលួចបូមប្រេងសាំងលក់តាមចិញ្ចើមផ្លូវជាតិលេខ 4 ជិតដល់លោកយាយម៉ៅពេជ្រនិលដោយមិនខ្លាចញញឹតនិងម្ចាស់ក្រុមហ៊ុនឡើយ។


ខ្ញុំបាទសូមគោរពជូនចំពោះក្រុមហ៊ុនតេឡាឲ្យបានជ្រាបថានៅថ្ងៃទី24 ខែមីនា ឆ្នាំ 2023 មានរថយន្តចំនួន 1 គ្រឿងបានឈប់លួចលក់ប្រេងសាំងតាមចិញ្ចឹមផ្លូវម្ដុំជិតលោកយាយម៉ៅពេជ្រនិលអ្វីដែលយើងទទួលបានគឺឃើញម្ចាស់រថយន្តទាំងពីរបានបូមប្រេងសាំងលក់ឱ្យឈ្មួញតាមផ្លូវ។


រថយន្តនោះក្រុមការងារថតបានទាំងផ្លាកលេខក្រោយព្រមទាំងមានលេខកូដសម្គាល់របស់រថយន្តទៀត។


សង្ស័យអ្នកបើកបររថយន្តមានខ្នងធំហើយមើលទៅទើបបានហ៊ានលក់ប្រេងសាំងតាមចិញ្ចើមផ្លូវឲ្យឈ្មួញបែបនេះ។


សូមម្ចាស់ក្រុមហ៊ុនតេលាទទួលជ្រាបជាព័ត៌មានរាល់ព័ត៌មានដែលយើងធ្វើគឺយើងមានរូបភាពភស្តុតាងច្បាស់លាស់ទើបបានហ៊ាននិយាយ។


កាលពីថ្ងៃទី 24 ខែមីនា ឆ្នាំ 2023 ម្ចាស់រថយន្តបានលក់ម្ដងហើយ មកដល់ថ្ងៃទី29 ខែមេសា ឆ្នាំ 2023 ម្ចាស់រថយន្តមានផ្លាកលេខសម្គាល់ខាងក្រោយរថយន្ត(676) និងមានផ្លាកលេខរបស់រថយន្ត ភ្នំពេញ 4A.7494 ម្ចាស់រថយន្តប្រហែលមានខ្សែធំហើយមើលទៅបានហ៊ានលួចលក់ប្រេងតាមចិញ្ចើមផ្លូវជាតិលេខ 4 ម្ដុំលោកយាយម៉ៅពេជ្រនិល។


សេចក្តីជម្រាបជូនខាងលើសូមក្រុមហ៊ុន តេឡាមេត្តាស្រាវជ្រាវចំពោះតៃកុងរថយន្តដែលគាត់ហ៊ានលួចលក់ប្រេងតាមចិញ្ចឹមផ្លូវមិនខ្លាចញញើតចំពោះក្រុមហ៊ុនឡើយ។ព័ត៌មានបឋម






 

No comments:

Post a Comment

Pages