ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទចោរកម្ម (លួចម៉ូតូ០១គ្រឿង) នៅចំណុចលើដងផ្លូវលេខ២៣១ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក... - SPN NEWS

ព័ត៌មានថ្មីៗ

Monday, May 15, 2023

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទចោរកម្ម (លួចម៉ូតូ០១គ្រឿង) នៅចំណុចលើដងផ្លូវលេខ២៣១ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក...


 ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទចោរកម្ម (លួចម៉ូតូ០១គ្រឿង) នៅចំណុចលើដងផ្លូវលេខ២៣១ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស នៅចំណុចមុខស្ដង់លក់សំលៀកបំពាក់លេខB71 ក្នុងផ្សារនាគមាស ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើំមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សុខ សុវណ្ណបញ្ញា ហៅ តាយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ វត្ថុតាងចាប់យកមាន៖ កូនសោរម៉ូតូម៉ាកHonda ចំនួន០១ (ជារបស់ជនសង្ស័យរូបនេះធ្វើសកម្មភាពលួច) និងម៉ូតូ០១គ្រឿង ម៉ាក YAMAHA FZ ស៊េរី2012 ពណ៍ខ្មៅលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BS-0001 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ សុខ សុវណ្ណបញ្ញា ហៅ តាយ លួចយក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមករស្នើសុំ ។ ជនរងគ្រោះមានឈ្មោះ កែវ ហេងលី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកសារព័ត៌មាន សលេខ១៧ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យ ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕


No comments:

Post a Comment

Pages