កិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ» ដែលមិនទាន់បានចុះបញ្ជីដីរដ្ឋ ស្ថិតនៅភូមិសាស្ត្រ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, June 8, 2023

កិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ» ដែលមិនទាន់បានចុះបញ្ជីដីរដ្ឋ ស្ថិតនៅភូមិសាស្ត្រ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត

ព្រឹកថ្ងៃព្រហស្បត៍ ៥រោច ខែជស្ឋ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព: ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ»  ដែលមិនទាន់បានចុះបញ្ជីដីរដ្ឋ ស្ថិតនៅភូមិសាស្ត្រ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។


សមាសភាពអញ្ជើញចូលរួមមាន លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត លោកស្រីអភិបាលនៃគណៈអភិបាលក្រុងបូកគោ ប្រធានការិយាល័យភូមិបាលក្រុងបូកគោ ចៅសង្កាត់កោះតូច និងចៅសង្កាត់បឹងទូក ប្រមាណ៥០នាក់៕







 

No comments:

Post a Comment

Pages