លោកសុខ ម៉ក់ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនតំបន់សំរោង (ហៅច្រកសៀង ហៃ)បើកដៃឲ្យជនអន្តោប្រវេសន៍ លំហូរចូលមកលេងល្បែងបញ្ជាល់មាន់ ក្នុងកាស៊ីណូយ៉ាងពេញទំហឹង ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ បានយ៉ាងរលូន ? - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, July 5, 2023

លោកសុខ ម៉ក់ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនតំបន់សំរោង (ហៅច្រកសៀង ហៃ)បើកដៃឲ្យជនអន្តោប្រវេសន៍ លំហូរចូលមកលេងល្បែងបញ្ជាល់មាន់ ក្នុងកាស៊ីណូយ៉ាងពេញទំហឹង ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ បានយ៉ាងរលូន ?

#ខេត្តស្វាយរៀង

ចេញផ្សាយថ្ងៃពុក ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣

July 5, 2023 


តាមសេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឲ្យដឹងថា បុគ្គលដែលហ៊ានបើក មាន់ជល់និងល្បែងផ្សេងៗ គ្រប់ប្រភេទក្នុងកាស៊ីណូ ប្រហែលជា មានខ្នងបង្អែករឹងមាំ នៅពីក្រោយ និងមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗ តាមទំនើងចិត្ត សមត្ថកិច្ចពាក់ព័ន្ធននៅច្រកព្រំដែនតំបន់សំរោងរក្សាភាពស្ងៀមស្ងាត់។


ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុងស្រុកចន្ទ្រា បានបង្ហើបឲ្យដឹងថាលោកសុខ ម៉ក់ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនច្រកតំបន់សំរោង និងមន្រ្តីថ្នាក់ក្រោម សមត្ថកិច្ចអាជ្ញាធរក្នុងមូលដ្ឋាន សម្ងំទទួល ផលប្រយោជន៍ខ្លះៗ ពីម្ចាស់កាស៊ីណូ ទើបមានបើកល្បែងដូចជា បញ្ជាល់មាន់ បៀរ ហ្គេមបាញ់ត្រី  ទុក ឲ្យ អ្នកញៀនល្បែងមានខ្មែរ និងវៀតណាម លេងភ្លូកទឹកដី ភ្លូកដី ទាំងយប់ទាំងថ្ងៃ មិនចាត់វិធានការបង្រ្កាបនោះទេ។


មជ្ឈដ្ឋានខាងក្រៅ និងពលរដ្ឋរស់នៅក្នុង នាយប៉ុស្តិ៍នគរបាលព្រំដែនច្រកសំរោងរងការរិះគន់ចំៗថា បើ គ្មាន ការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេ នោះម្ចាស់ទីតាំងនិង បក្សពួករបស់ខ្លួនមិនអាច សាងភាពល្បីល្បាញ ខាង បើកល្បែងស៊ីសង បញ្ជាល់មាន់ នៅលើទឹកដី ខេត្ត ស្វាយរៀង បាន ឡើយ ។


ប្រភពពីប្រជាពលរដ្ឋ រស់នៅ ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឲ្យដឹង ថា បុគ្គល ម្នាក់ នេះ បាន បើក សង្វៀន បញ្ជាល់ មាន់ បៀរ ហ្គេមបាញ់ត្រី កំពុងលេង រាល់ ថ្ងៃ ក្នុងកាស៊ីណូឲ្យជនអន្តោប្រវេសន៍ ចូលមកលេងយ៉ាង ពពាក់ពពូន ខ្លះស្របច្បាប់ ខ្លះអត់ស្របច្បាប់។


ហេតុនេះ មន្ត្រីអាជ្ញាធរថ្នាក់ឃុំ និង សមត្ថកិច្ចនៅស្រុកចន្ទ្រា គួរត្រួតពិនិត្យឡេីងវិញផង ចំពោះជនអន្តោប្រវេសន៍ ខ្លះចូលមកលេងល្បែងមានច្បាប់ ខ្លះអត់ច្បាប់ និងសមត្ថកិច្ចពាក់ព័ន្ធ ច្រកព្រំដែនច្រកតំបន់សំរោងរក្សាភាពស្ងៀមស្ងាត់  ធ្វើឲ្យ ប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រាមាន ការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះបញ្ហា អសន្តិសុខ សង្គមក្នុង មូលមូលដ្ឋាន ដូចជា ចោរលួច ឆក់ ប្លន់ និងរីករាលដាលគ្រឿងញៀនគួរឲ្យកត់សម្គាល់ថែមទៀតផង ។


ប្រជាពលរដ្ឋក្នុងស្រុកចន្ទ្រាខេត្តស្វាយរៀង បានអំពាវនាវដល់នាយឧត្ដមសេនីយ៍ នេត សាវឿន និង ឧត្តមសេនីយ៍ទោ កឹង ពេជ្រ វីរៈ ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង និង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង ចាត់ មន្ត្រី ក្រោម ឱវាទ ទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែល ហ៊ាន បើក ល្បែងបញ្ជាល់មាន់ បៀរ ហ្គេមបាញ់ត្រី លេងស៊ីសង ខុសច្បាប់ នៅកាស៊ីណូ  ច្រកព្រំដែនច្រកតំបន់សំរោងស្រុកចន្ទ្រាគ្រប់គ្រងដោយ លោកសុខ ម៉ក់ ជាបន្ទាន់ ដេីម្បីបង្រឹងសន្តិសុខសង្គម។


ជាចុងក្រោយអង្គភាពគេហទំព័រSPN សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។




 

No comments:

Post a Comment

Pages