ក្រោមការយកចិត្តទុកដាក់និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ ហេង វុទ្ធី ជនសង្ស័យក្មេងទំនើងគប់កញ្ចក់រថយន្តពេលយប់ត្រូវបានបង្រ្កាបក្រោយធ្វើសកម្មភាពរួច! - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, July 19, 2023

ក្រោមការយកចិត្តទុកដាក់និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ ហេង វុទ្ធី ជនសង្ស័យក្មេងទំនើងគប់កញ្ចក់រថយន្តពេលយប់ត្រូវបានបង្រ្កាបក្រោយធ្វើសកម្មភាពរួច!

     #ខេត្តកំពង់ចាម ៖ ក្រុមក្មេងទំនើងគប់កញ្ចក់រថយន្តនៅ

ថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ 

July 16 , 2023


ចន្លោះវេលាម៉ោង២៤ និង០០នាទី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧១Aស្ថិតនៅក្នុងភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

     ករណីនេះបន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់គឺ ៖

     ១-ឈ្មោះ រិន វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ

     ២-ឈ្មោះ ឃឿន រតនា ហៅ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ 

     ៣-ឈ្មោះ ផុន វាន់ន្នី ភេទប្រុស អាយុ១៥ឆ្នាំ ជាតិខ្មែរ 

     ទាំងបីនាក់មានទីលំនៅភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

     +ដកហូតវត្ថុតាងរួមមាន ៖

     -ម៉ូតូចំនួន០២គ្រឿង(ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ស សេរីឆ្នាំ២០២២ និងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១) ។

     ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះ ផុន ភឿង ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងរត់គេចខ្លួន ។

     បច្ចុប្បន្នជនទាំង០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជា របស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ...។






 

No comments:

Post a Comment

Pages