ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច លើស្ពានអាកាសស្ទឹងមានជ័យ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, July 18, 2023

ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច លើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យខាងត្បូង តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ។


    ជនងគ្រោះមានឈ្មោះ លី វ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកាត់កញ្ចក់ ស្នាក់នៅក្នុងភូមិសង្កាត់អូរបែកក្អម  ខណ្ឌសែនសុខ  មានស្រុកកំណើតនៅឯស្រុកឆ្លូង ខេត្តក្រចេះ។ 


ប្រភពព័ត៌មានបានបញ្ជាក់ថា ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ក្រហមបិទពណ៌ខ្មៅពាក់ស្លាកលេខក្រចេះ1F-0039។


  មុនកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងចេញពីម្ដុំផ្លូវសឡា ទៅទិញអីហូបនៅម្ដុំផ្សារសុវណ្ណា ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុនេះ ក៏លេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូបីគ្រឿងដេញមកពីក្រោយ បានធ្វើសកម្មភាពកៀរផ្តួលម៉ូតូរូបគេបណ្តាលឱ្យដួល ហើយក្រុមជនសង្ស័យបានវាយទៅលើរូបគេថែមទៀត រួចជនសង្ស័យប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។


 ប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបាននាំជនងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីងាយស្រួលឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា និងធ្វើការស្រាវជ្រាវតាមចាប់សង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕






 

No comments:

Post a Comment

Pages