កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួនបានមនុស្សម្នាក់ - SPN NEWS

ព័ត៌មានថ្មីៗ

Friday, August 25, 2023

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួនបានមនុស្សម្នាក់

(កំពង់ស្ពឺ)៖ ដោយទទួលបានបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីត្រី យស ឌីណា មេបញ្ជាការ មូលដ្ឋានស្រុកភ្នំស្រួច បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចស្ថឹតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនបានជនសង្សយ័ បានចំនួន ០១នាក់ ឈ្មោះ ស៊ុំ សារត្ន័ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ ។


កងកម្លាំងបានដកហូតសម្ភារះរួមមាន៖

១ ម្សៅក្រាមពណ៌សរ ចំនួន ២កញ្ចប់ 

២ ទូរសព្ទ័ដៃ  ចំនួន ០១គ្រឿង

៣ ដបជក់ថ្នាំ ចំនួន ០១

៤ កាំភ្លើងកែឆ្នៃ ចំនួន ០១ ដើម

៥ រថយន្ត ប្រភេទ TUNTRA ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO.0975 ចំនួន ០១គ្រឿង 


បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាងខាងលើ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តរនិតិវិធី។






 

No comments:

Post a Comment

Pages