ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណខណ្ឌព្រះសព ចៅអធិការវត្តឱង្ការាម - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, October 11, 2023

ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណខណ្ឌព្រះសព ចៅអធិការវត្តឱង្ការាម

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ    ម៉ាឡែន អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះសពព្រះចៅអធិការវត្តឱង្ការាម មាស ចំរើន ដែលបានទទួលមរណៈភាព កាលពីថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៤វស្សា ដោយរោគគាពាធ ស្ថិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ក្នុងពិធីនេះមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកនាយករងទីចាត់អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរស្រុកស្អាង និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ៕





 

No comments:

Post a Comment

Pages