ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងឃាត់ខ្លួនពីបទលួច - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, October 19, 2023

ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងឃាត់ខ្លួនពីបទលួច

ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ស៉ឹម​ ពិសិដ្ឋ​ អធិការខណ្ឌទួលគោក​​ បានសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ 

 

នាម៉ោង ១៣និង០០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានសហការជាមួយសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌក្រុង​ ធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចដីឡូតិ៍លេខ១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ផ្លោះរបងចូលទៅក្នុងផ្ទះលួចយកម៉ាស៊ីនត្រជាក់ ម៉ាក PANASONIC ចំនួន០២ គ្រឿង និងស៊ុមម៉ាស៊ីនត្រជាក់ចំនួន ០១) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦ ផ្លូវលេខ២៨៥ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង២៥នាទី បានបញ្ជូនមកធ្វេីការសាកសួរ៕





 

No comments:

Post a Comment

Pages