អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC សហការជាមួយសម្ថកិច្ច ទៅជួយសង្គ្រោះករណីលិចទូកកន្ទុយវែង ដឹកគឿងសំណង់មួយគ្រឿង នៅចំនុចមុខផែរំដួល - SPN NEWS

ព័ត៌មានថ្មីៗ

Friday, November 17, 2023

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC សហការជាមួយសម្ថកិច្ច ទៅជួយសង្គ្រោះករណីលិចទូកកន្ទុយវែង ដឹកគឿងសំណង់មួយគ្រឿង នៅចំនុចមុខផែរំដួល

ក្រុងកោះរ៉ុង-នៅវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC សហការជាមួយសម្ថកិច្ច ទៅជួយសង្គ្រោះករណីលិចទូកកន្ទុយវែង ដឹកគឿងសំណង់មួយគ្រឿង នៅចំនុចមុខផែរំដួល ប្រហែលជាមួយគីឡូម៉ែត្រ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ 

  តាមការបំភ្លឺរបស់ជនរ..ងគ្រោះ បានឲ្យដឹងថា ទូកកន្ទុយវែងខាងលើ បានចេញពីផែកោះព្រាប ក្រុងព្រះសីហនុ វេលាម៉ោង ៤:៥០នាទីរសៀល លុះមកដល់ចំណុចកើតហេតុខាងលើអាកាសធាតុធ្លាក់ភ្លៀងនិងមានខ្យល់កន្ត្រាក់បណ្ដាលអោយទូកលិចបាត់ភ្លាមៗ។

ជនរ..ងគ្រោះលើទូកមានចំនួន០៤នាក់ បច្ចុប្បន្នអូប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ រួមនឹងសមត្ថកិច្ច បានជួយសង្គ្រោះជនរ..ងគ្រោះបានទាំងអស់ទាន់ពេលវេលា។

ជនរ..ងគ្រោះមានឈ្មោះដូចខាងក្រោម

   ១-ឈ្មោះ សូត មីន អាយុ៤០ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិ ទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ មុខរបរ​(អ្នកបើកទូកកន្ទុយវែង)

   2-ឈ្មោះ មៅ សម្បត្តិ អាយុ២៩ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិ ត្រពាំងភ្លាំង ឃុំត្រពាំងភ្លាំង ស្រុក ឈូក ខេត្ត កំពត់ មុខរបរ កម្មករសំណង់ (អ្នករួម​ដំណើរ​)

   ៣-ឈ្មោះ ហាច ហ៊ីម អាយុ៣២ ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិ ត្រពាំងភ្លាំង ឃុំត្រពាំងភ្លាំង ស្រុក ឈូក ខេត្ត កំពត់ មុខរបរ កម្មករសំណង់ (អ្នក​រួម​ដំណើរ​)

   ៤-ឈ្មោះ ស៊ីម យ៉ាត អាយុ៣២ ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងមុខរបរ ជាងជួលជុលទូរស័ព្ទ​ (អ្នក​រួម​ដំណើរ​)៕







 

No comments:

Post a Comment

Pages