ជាក់ស្ដែង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារនៃមជ្ឈមណ្ឌលកីឡា Banteay បានមកធ្វើការប្រឡងសមត្ថភាពដល់ក្រុមគ្រូបង្គោលរបស់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីលទ្ធផលការហ្វឹកហាត់កន្លងមករបស់គ្រូបង្គោលទាំងនោះ ថាតើពួកគាត់ទទួលបានលទ្ធផលបែបណា។ ជាលទ្ធផលក្រុមគ្រូបង្គោលទាំងអស់ បានធ្វើការប្រឡងសមត្ថភាពកាយសម្បទា និងបច្ចេកទេស ប្រកបដោយជោគជ័យ។ បន្ទាប់មកតំណាងមជ្ឈមណ្ឌលកីឡា Banteay ក៏បានប្រគល់នូវសញ្ញាបត្របញ្ចប់វគ្គជូនដល់ក្រុមគ្រូបង្គោល។
ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់មជ្ឈមណ្ឌលកីឡា Banteay ដែលបានប្រឹងប្រែងបណ្ដុះបណ្ដាលក្រុមគ្រូបង្គោលរបស់អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក៕
No comments:
Post a Comment