កិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង-ស្ថាប័នដើម្បី ពិភាក្សាលើពង្រាងគោលនយោបាយជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប - SPN NEWS

ព័ត៌មានថ្មីៗ

Friday, December 8, 2023

កិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង-ស្ថាប័នដើម្បី ពិភាក្សាលើពង្រាងគោលនយោបាយជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត និងលោក វង្ស សាមិត្ត នាយករងទីចាត់ការផែនការ និងវិនិយោគរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង-ស្ថាប័នដើម្បី

ពិភាក្សាលើពង្រាងគោលនយោបាយជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


កិច្ចប្រជុំនេះមានគោលបំណងសំខាន់គឺដើម្បីពិភាក្សា និងពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈម ទិដ្ឋភាពច្បាប់ សមិទ្ធិលទ្ធភាព និងវិធីសាស្ត្រទាក់ទាញវិនិយោគិនបរទេសមកចាប់អារម្មណ៍ធ្វើការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ ព្រមទាំងជំរុញការដោះស្រាយគម្រោងវិនិយោគជាប់គាំង។


ចូលរួមក្នុងកិច្ចពិភាក្សាខាងលើ លោកអភិបាលរងបាន លើកឡើងអំពី ស្ថានភាព បញ្ហាប្រឈម និង ដំណោះស្រាយមួយចំនួនដែលទាមទារការចូលរួមពីរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យគោលនយោបាយដែលនឹងដាក់ចេញទៅនេះមានលក្ខណៈកាន់តែស្រួចស្រាវ។






 

No comments:

Post a Comment

Pages