ភ្នំពេញ៖ នៅយប់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្មេងទំនើងប្រុសស្រីទាំងអស់គឺមានចំនួន ២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួននិងធ្វើការណែនាំ រួចអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ ខណៈដែលម៉ូតូមួយចំនួនដែលមានការកែច្នៃអត់មានឯកសារ និងអត់មានស្លាកលេខត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីឱ្យម្ចាស់ម៉ូតូទៅផ្តល់ឯកសារនិងធ្វើការដោះស្រាយ បើសិនជាមានឯកសារត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននិងអប់រំណែនាំនេះ ដោយសារតែសកម្មភាពជាក់ស្ដែងកើតមានឡើងនៅលើដងផ្លូវ អំពើហិង្សា វ៉ៃ កាប់ ចាក់ ប្រើអាវុធមុតស្រួច កំពុងកើតមានឡើងជាបន្តបន្ទាប់ ដោយសារតែក្មេងទំនើងទាំងនេះ។
សមត្ថកិច្ចបានបញ្ជាក់ថា លោកនឹងប្ដេជ្ញាចិត្តក្នុងការបង្ក្រាបក្មេងទំនើង ខណៈដែលពួកនេះបង្កភាពអនាធិបតេយ្យនៅលើដងផ្លូវ ដែលពួកគេបានធ្វើសកម្មភាពប្រើអំពើហិង្សាវ៉ៃកាប់ចាក់គ្នានៅលើដងផ្លូវ នាពេលយប់អធ្រាត្រនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕
No comments:
Post a Comment