ខេតកណ្ដាល៖ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ និងផ្សព្វផ្សាយសេចក្តីព្រាងរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង ( SWOT) ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។
ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានស្នើរដល់បណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវផ្ដល់ទិន្នន័យ និងរបាយការណ៍តាមបណ្ដាមន្ទីរ អង្គភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីងាយស្រួលអោយមន្ទីរទទួលបានទិន្នន័យច្បាស់លាស់ ដើម្បីងាយស្រួលធ្វើរបាយការណ៍វិភាគ (SW0T)។
ឯកឧត្តមអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់បន្ថែមទៀតថា៖ គោលបំណងរៀបចំរបាយការណ៍វិភាគ (SWOT) គឺស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងកម្មវិធី កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការការរៀបចំរបាយការណ៍វិភាគ (SWOT) ក្នុងគោលបំណងឆ្លើយតបទៅ និង តម្រូវការជាអទិភាពក្នុងការងារអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព និងបរិយាប័ន្ន។
របាយការណ៍នេះ និងក្លាយជាឯកសារសំខាន់ សម្រាប់អ្នកវិនិយោគក្នុងនិង ក្រៅប្រទេសមានបំណងស្វែងយល់ពីសក្តានុពលកាលានុវត្តភាពរបស់ខេត្ត សម្រាប់ចាប់ផ្តើមបោះទុនវិនិយោគ។
No comments:
Post a Comment