បុរសម្នាក់ ឈ្មោះលី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បានប្រឌិតរឿង សម្តែងធ្វេីជាចោរប្លន់ម៉ូតូ ធ្វេីអោយផ្អេីលប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ រវល់មួយយប់ទល់ភ្លឺ តាមស៊េីបរកមុខសញ្ញា ដែលធ្វេីសកម្មភាពនេះ ។
រហូតដល់ព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០២៤ ទេីបសមត្ថកិច្ចយេីងស្រាវជ្រាវដឹងថា គ្មានករណីប្លន់ម៉ូតូកេីរឡេីងទេ ហេីយនៅម៉ោងកេីតហេតុ បុរសឈ្មោះ លី រ៉ហ្សា បានជិះម៉ូតូយកទៅផ្ញេីរក្នុងសណ្ឋាគារភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២០ម៉០០នាទី បុរសឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បាបប្រឌិតថា រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ឌុបកូនស្រីនៅខាងមុខ ជិះចេញពីផ្ទះក្នុងសង្កាត់បឹងកក់២ តាមផ្លូវស្រែផ្ទះសំណាក់លាភ ដេីម្បីដេីរលេង ពេលជិះមកដល់ចំណុច ខាងលិចរដ្ឋករទឹក ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកADV ពណ៌ខ្មៅបិទគ្រឿម ជិះមកអែបខាងឆ្វេងដៃ គៀរអោយចូលខាង ហេីយស្រែកថា ហែងចុះពីលេីម៉ូតូ ភ្លាមនោះជនង្ស័យដែលជិះពីក្រោយបានលោតចុះពីលេីម៉ូតូ ហេីយយកដៃលូកចូលហោប៉ៅជនរងគ្រោះ យកទូរស័ព្ទដៃ ដោយសារតែខ្លាចគ្រោះថ្នាក់ដល់កូនតូច ជនរងគ្រោះមិនតប តទេ បន្ទាប់មកជនសង្ស័យដែលជិះពីក្រោយបានយកវត្ថុរឹងមកវាយចំក្បាលពីខាងក្រោយ និងបានឡេីងជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់។
No comments:
Post a Comment