ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៩លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៦នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០២នាក់ (យប់ ០១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់)និងភ្លើងសញ្ញា ០១លើក (ស្លាប់ ០១នាក់) ៕
No comments:
Post a Comment