កិច្ចប្រជុំ លើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, January 16, 2024

កិច្ចប្រជុំ លើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញតំណាងឯកឧត្តមអភិបាលខេត្ត ចូលរួមកិច្ចប្រជុំ លើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រីអភិបាល អភិបាលរងខេត្ត និងអភិបាលក្រុង-ស្រុក សរុបសមាសភាព ៥៦ រូប។ 


កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទីមួយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ យោងផ្អែកលើផែនការសកម្មភាព នៃគម្រោងអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងមហាផ្ទៃ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បី៖

១.​ប្រកាសសមាសភាព នៃគណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

២.​បង្ហាញពីទិដ្ឋភាពរួមនៃការអនុវត្ត

៣.ធ្វើបច្ចុប្បន្នភាព និងលទ្ធផលនៃ​ការសិក្សាទីតាំងទីលានចាក់សំរាម នៅ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងសៀមរាប។ 


ជាការចូលរួម លោកអភិបាលរង ស្នើសុំអ្នកសិក្សាគម្រោង ពិនិត្យទិន្នន័យដែលប្រមូលបានឱ្យមានភាពឆ្លើយតបនឹងការព្យាករណ៍សេដ្ឋកិច្ច និងបានចែករំលែកឧត្តមានុវត្តដែលខេត្តព្រះសីហនុបានអនុវត្តកន្លងមក។ 


គួរបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជាមានភារកិច្ចដូចជា៖ 

គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជាមានភារកិច្ចដូចជា៖ 

– ផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និងតម្រង់ទិសលើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃ ការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

-ដឹកនាំ និងសម្របសម្រួលលើបញ្ហាអន្តរស្ថាប័ន ដែលពាក់ព័ន្ធនឹងការអនុវត្តគម្រោងធ្វើឱ្យ ប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា 

- ផ្តល់កិច្ចសហការ និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅក្នុងការអនុវត្តគម្រោងឱ្យ បានសម្រេចតាមលទ្ធផលរំពឹងទុក 

- ពិនិត្យតាមដានលើវឌ្ឍនភាពនៃការអនុវត្តគម្រោងទាំងមូល និងផ្តល់យោបល់កែលម្អ ផ្តល់យោបល់ និងណែនាំលើការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់គម្រោង។






 

No comments:

Post a Comment

Pages