ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណ ៣៥៣គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ដកហូតពីទីផ្សារ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, January 18, 2024

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណ ៣៥៣គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ដកហូតពីទីផ្សារ

នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ សាខា ក.ប.ប. ខេត្តកោះកុង ស្វាយរៀង កំពត និងខេត្តកែប បាន ដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដែលដាក់លក់នៅគ្រប់ទីតាំងអាជីវកម្មនានា ស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយបានរកឃើញទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៥២.៣៦គីឡូក្រាម។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូសំណាកម្ហូបអាហារចំនួន ២៥គំរូ រួមមានពពុះសណ្តែក បង្គា មឹក ត្រីងៀតសមុទ្រ សណ្តែកបណ្តុះ ។ល។  ដែលជាលទ្ធផល ពពុះសណ្តែក ចំនួន ៧គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់(Borax)។


សូមបញ្ជាក់ផងដែរថា ទំនិញដែលពុំមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីយើងដកហូត យកមករក្សាទុកនៅស្នាក់ការសាខាដើម្បីបន្តនីតិវិធី៕







 

No comments:

Post a Comment

Pages