ប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ ត្រូវបានរដ្ឋបាលខេត្តកណ្តាលរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកដីឡូតិ៍ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, January 23, 2024

ប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ ត្រូវបានរដ្ឋបាលខេត្តកណ្តាលរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកដីឡូតិ៍

ខេត្តកណ្តាល៖ប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ត្រូវបានរដ្ឋបាលខេត្តកណ្តាលរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកដីឡូតិ៍ យកលេខរៀង នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ 


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឥទ្ធិពល ជំនន់ទឹកភ្លៀង នារដូវប្រាំងកន្លងមកចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ដែលមានជីវភាពក្រីក្រខ្វះខាតដី សម្រាប់សង់លំនៅឋានត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយរកដីសង់លំនៅឋានជូនពួកគាត់ដែលអាចជួយធ្វើឱ្យស្ថានភាពនៃការរស់នៅ របស់ពួកគាត់បានប្រសើរឡើង។ 


ឯកឧត្តម​ ហាក់ សុខមករា អភិបាលរងខេត្ត​បានឱ្យដឹងទៀតថា៖ ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ខ្លួន និងមានសិទ្ធប្រើប្រាស់ផ្តាច់មុខ និងទូលំទូលាយ ដោយកុំឱ្យយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់ហាមឃាត់។ 


ឯកឧត្តម បានបញ្ជាក់ថា៖ ការចាប់ឆ្នោតនាពេលនេះ គឺជាការបង្ហាញពីតម្លាភាពក្នុងការទទួលបានដីឡូតិ៍លំនៅឋាន និងការបែងចែកដី សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាតដីសាងសង់លំនៅឋាន ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ គិតគូរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត ក្នុងការជួយឲ្យជីវភាពប្រជាពលរដ្ឋបានប្រសើរថែមមួយកម្រិត។ 


ឯកឧត្តមបន្ថែមទៀតថា៖ បន្ទាប់ពីការចាប់ឆ្នោតនេះ ប្រជាពលរដ្ឋអាចចាប់ផ្តើមចូលតាំងទីលំនៅលើនៅលើដីនេះបានតែម្តង ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង៧២គ្រួសារ ដែលទទួលបានដីលំនៅឋាននាពេលនេះ ត្រូវខិតខំកសាងលំនៅដ្ឋាន បង្កបង្កើនផល ដាំដំណាំ ដើម្បីជីវភាពរបស់ខ្លួនរស់នៅឲ្យបានសមរម្យ៕






 

No comments:

Post a Comment

Pages