(ព្រះសីហនុ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងសម្រួលសារាចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំសកល២០២៤ នៅខេត្តព្រះសីហនុ។
ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបែងចែកកម្លាំងការពារតាមគោលដៅសំខាន់ៗ តាមរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ និងបានប្រើប្រាស់កម្លាំងនគរបាលសរុបប្រមាណ ១,០០០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិ។
ជារួមតាមរយៈការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពបង្កលក្ខណៈឲ្យប្រជាពរដ្ឋមានភាពសប្បាយរីករាយកុះករ និងសុខដុមរមនា ប្រមាណចំនួន៣៤៩,៩៨៣នាក់ ដែលបានមកចូលរួមលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ នៅខេត្តព្រះសីហនុ៕
No comments:
Post a Comment