ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសម្នាក់បានបេីករថយន្តមួយគ្រឿងម៉ាក TOYOTA BELTA យ៉ាងលឿននិងមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយរថយន្តក្រឡាប់ផ្ងារជេីងទ្រមេឃ រីឯម្ចាស់រងរបួសស្រាល ។
មុនកេីតហេតុគេឃេីញបុរសម្នាក់បានបេីករថយន្តម៉ាក TOYOTA BELTA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BO-7300 ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកេីតទៅលិចដោយល្បឿនលឿន ហើយមិនប្រយ័ត្នបានរេចង្កូតមកឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតតិចតួច តែធ្វេីឱ្យរថយន្តបង្កក្រឡាប់ផ្ងារជេីងទ្រមេឃរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររបួសតិចតួច។
មន្ត្រីជំនាញផ្នែកចរាចរណ៍ដេីម្បីធ្វេីការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ ៕
No comments:
Post a Comment