អគ្គស្នងការនគរបាលជាតិ ណែនាំឲ្យបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដោយចុះមិនឲ្យដឹងមុន - SPN NEWS

ព័ត៌មានថ្មីៗ

Friday, February 2, 2024

អគ្គស្នងការនគរបាលជាតិ ណែនាំឲ្យបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដោយចុះមិនឲ្យដឹងមុន

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឲ្យបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដោយចុះមិនឲ្យដឹងមុន ជាពិសេសនៅពេលរាត្រី ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់នូវភាពអាណាធិបតេយ្យ ការមិនគោរពច្បាប់ចរាចរណ៍។ 


ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុប ដកពិសោធន៍ រឹតបន្ដឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគួសបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ធៀបនឹងរយៈពេលមុននៃយុទ្ធនាការត្រួតពិនិត្យរឹតបន្ដឹងច្បាប់ស្តីពី ចរាចរណ៍ ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរ។ ហើយការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនេះ គឺដើម្បីការពារ អាយុជីវិត របស់ប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់នូវភាពអាណាធិបតេយ្យ ការមិនគោរពច្បាប់ចរាចរណ៍៕






 

No comments:

Post a Comment

Pages