មន្ត្រីជំនាញចុះអនុវត្តបញ្ឈប់ការចិញ្ចឹមត្រី និងរុះរើត្រើងចេញពីទឹកស្ទឹងសង្កែ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, February 13, 2024

មន្ត្រីជំនាញចុះអនុវត្តបញ្ឈប់ការចិញ្ចឹមត្រី និងរុះរើត្រើងចេញពីទឹកស្ទឹងសង្កែ

(បាត់ដំបង) នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមសេចក្តីនែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង និងក្រុមការងារខណ្ឌរដ្ឋបាលជលផលបាត់ដំបង ដោយមានកិច្ចសហការដឹកនាំដោយលោក នាង ច័ន្ទថារ៉ា អភិបាលនៃគណៈអភិបាលស្រុកសង្កែ បានចុះយុទ្ធនាការត្រួតពិនិត្យបញ្ឈប់ការចិញ្ចឹមត្រីនិងរុះរើត្រើងចេញពីទឹកស្ទឹង នៅខ្សែទឹកខាងលើតាមដងស្ទឹងសង្កែ នៅភូមិសាស្ត្រឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។


លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែបានអោយដឹងថា កិច្ចប្រតិបត្តិការចុះត្រួតពិនិត្យនាព្រឹកនោះដែរ ជាលទ្ធផលក្រុមការងារបានចុះរុះរើត្រើងត្រីនៅចំណុចខាងលើជាស្ថាពរ ហើយត្រីចំនួន០៥ គ្រួសារដែលបានរុះរើត្រើងត្រីរួចតែមិនទាន់បានលក់ត្រីអស់ បានយកត្រីទៅដាក់ក្នុងស្បៃប្រស់ក្នុងស្ទឹងសង្កែ ប្រមាណ ៤.៥តោន។


ដោយឡែកត្រីដែលបានដាក់នៅក្នុងស្បៃប្រស់ចំនួនប្រមាណ ៤.៥តោន ដែលនៅសល់មិនទាន់លក់ត្រីអស់ក្រុមការងារនិងបន្តតាមដានរហូតដល់លក់អស់៕





 

No comments:

Post a Comment

Pages