ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺចំពោះ ការបញ្ចប់មុខតំណែងនាយនគរបាលជាន់ខ្ពស់ ចំនួន៩រូប - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, February 6, 2024

ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺចំពោះ ការបញ្ចប់មុខតំណែងនាយនគរបាលជាន់ខ្ពស់ ចំនួន៩រូប

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺចំពោះ ការបញ្ចប់មុខតំណែងនាយនគរបាលជាន់ខ្ពស់ ចំនួន៩រូប 

អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ជូនសាធារណជនជ្រាបថា ក្រសួងមហាផ្ទៃ បានង្កើត

អគ្គនាយកដ្ឋានធនធានមនុស្ស ហើយមាននាយកដ្ឋាន ចំនួន៤ ចំណុះ។ ដោយក្នុងនោះ នាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរ មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ដោយប្តូរឈ្មោះទៅជានាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិវិញ។ 

ក្នុងន័យនេះ ដើម្បីរៀបចំមុខតំណែងស្របតាមរចនាសម្ព័ន្ធថ្មីនៃនាយកដ្ឋាននីមួយៗ នាយនគរបាលជាន់ខ្ពស់ទាំង៩រូប ដែលត្រូវបានបញ្ចប់មុខតំណែងនោះគឺត្រូវបានផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងថ្មី ឡើងវិញ ឱ្យទៅបម្រើការងារនៅនាយកដ្ឋាននីមួយៗ ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានបញ្ចប់មុខតំណែងចាស់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មន្ត្រីនគរបាលជាតិដែលមានឈ្មោះក្នុងអនុក្រឹត្យលេខ១២២១ អនក្រ.តត គឺត្រូវបានក្រសួងមហាផ្ទៃតែងតាំងមុខតំណែងថ្មី តាមរយៈប្រកាសចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្របតាមលក្ខណសម្បត្តិ សមត្ថភាពជំនាញ ការគោរពវិន័យ សីលធម៌ល្អ មានឆន្ទៈមោះមុត ខិតខំបំពេញភារកិច្ច និងមានការទទួលខុសត្រូវការងារខ្ពស់៕






 

No comments:

Post a Comment

Pages