បង្ក្រាបទីតាំងទិញ-លក់ ម៉ូតូ មួយកន្លែង ពាក់ព័ន្ធករណីទទួលផលចោរកម្ម នៅខណ្ឌទួលគោក - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, February 21, 2024

បង្ក្រាបទីតាំងទិញ-លក់ ម៉ូតូ មួយកន្លែង ពាក់ព័ន្ធករណីទទួលផលចោរកម្ម នៅខណ្ឌទួលគោក

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម។


ម្ចាស់ទីតាំង៖ គេចខ្លួនបាត់។


សម្ភារៈដកហូត៖ ម៉ូតូ ចំនួន៣១គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន១១២សន្លឹក, កាតគ្រីម៉ូតូ ចំនួន៧២,  អត្តសញ្ញាណប័ណ្ណ ចំនួន១១ច្បាប់, សំបុត្រកំណើត ចំនួន០៣ច្បាប់,ធុងខ្យល់សម្រាប់កឹបស្លាកលេខ ចំនួន០១ និងកូនសោមួយចំនួន។


បចុប្បន្នទីតាំងខាងលើ បានត្រូវបានបិទជាបណ្ណោះអាសន្ន ចំណែកសម្ភារៈដកហូតគឺយកទៅរក្សាទុកនៅនាយកដ្ឋានព្រហ្ម

ទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង

មហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធី៕





 

No comments:

Post a Comment

Pages