ឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) - SPN NEWS

ព័ត៌មានថ្មីៗ

Friday, February 2, 2024

ឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)

ខេត្តតាកែវ ៖ នៅថ្ងៃ ពុធ ៦ រោច ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់យកម៉ូតូ) កើតឡើងត្រង់ចំណុចមុខទីស្នាក់ការអាវុធហត្ថ២០១ លើដងផ្លូវជាតិលេខ២ ស្ថិតនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន ០២គ្រឿង ១/.ធុនហុងដាឌ្រីមស្សង់C125 សេរីឆ្នាំ2021 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-2130 ២/.ធុនហុងដាឌ្រីមស្សង់C125 សេរីឆ្នាំ2023 ពណ៌ខ្មៅ មិនចាំពាក់ផ្លាកលេខ ជនសង្ស័យទី ១/.ឈ្មោះ ផា បូផង់ ហៅប៉ោយ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន) ទី២/.ឈ្មោះ លន សៀងហៃ ហៅតៃ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គេចខ្លួន) និងទី៣/.ឈ្មោះ ប្រុស ភេទប្រុស អាយុប្រហែល ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមួយកន្លែង នៅម្តុំឃ្លាំងផលិតទឹកកក ខណ្ឌដង្កោ រាជធានីភ្នំពេញ (គេចខ្លួន) បានធ្វើសកម្មភាពធាក់ និងវាយប្លន់យកម៉ូតូធុនហុងដាឌ្រីមស្សង់ C125 សេរីឆ្នាំ 2022 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JP-9772 របស់ជនរងគ្រោះឈ្មោះ ផាន ប៊ុនរឿន ហៅពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួលមួយកន្លែងម្តុំផ្សារទំនប់ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជិះធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចមុខទីស្នាក់ការអាវុធហត្ថ២០១ ស្ថិតនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យដួលរងរបួសជាច្រើនកន្លែង ៖ 

- ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង ០៣នាក់បានលើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនដោយសុវត្ថិភាពតែម្តង ។ 

- ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ជា យូរ៉ាន់ អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី ខែ ឆ្នាំដដែល វេលាម៉ោង ២៣ និង ០០ នាទី កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោល ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ផា បូផង់ ហៅប៉ោយ ភេទប្រុស អាយុ ២១ឆ្នាំនៅត្រង់ភូមិកណ្តោល ឃុំកណ្តោល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដកហូតវត្ថុតាងធុនហុងដាឌ្រីមស្សង់C125 សេរីឆ្នាំ2021 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-2130 (ម៉ូតូជិះធ្វើសកម្មភាព) និងម៉ូតូធុនហុងដាឌ្រីមស្សង់ C125 សេរីឆ្នាំ 2022 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JP-9772 (ម៉ូតូជនរងគ្រោះ)យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ រីឯបក្សពួកជនសង្ស័យ ១/.ឈ្មោះ លន សៀងហៃ ហៅតៃ ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ប្រុស ភេទប្រុស អាយុប្រហែល ២៣ឆ្នាំ រត់គេចខ្លួនបាត់ ។ ដោយមានបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រគល់ម៉ូតូធុនហុងដាឌ្រីមស្សង់ C125 សេរីឆ្នាំ 2022 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JP-9772 ឲ្យទៅជនរងគ្រោះយកទៅប្រើប្រាស់វិញ ។




 

No comments:

Post a Comment

Pages