អគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ - SPN NEWS

ព័ត៌មានថ្មីៗ

Friday, April 5, 2024

អគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ

នៅវេលាម៉ោង​១៧:៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។


ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ដាក់សម្ភារៈ ទំហំ ០៤ម៉ែត្រ X០៨ម៉ែត្រចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនកាត់កញ្ចក់ចំនួន ០១គ្រឿង, ម៉ាស៊ីនស្វានបុកបេតុងចំនួន ០១គ្រឿង និងសម្ភារៈសំណង់អស់មួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។


នៅម៉ោង១៨:០០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕







 

No comments:

Post a Comment

Pages