ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមទាំងមន្ត្រីរាជការថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានចូលរួមពិធីកាន់បិណ្ឌទី៧ ចំនួន៣វត្ត ក្នុងក្រុងកំពង់ឆ្នាំង ជាការចូលរួមគោរពប្រតិបត្តិ ផ្សារភ្ជាប់នូវទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរ ឩទ្ទិសកុសលជូនញាតិទាំង៧សណ្តាន ជាពិសេសថ្នាក់ដឹកនាំគម្រូដ៏ឆ្នើមសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ ការអញ្ជើញពិធីបុណ្យកាន់បិណ្ឌទី៧ នេះនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចំនួន៣វត្ត គឺវត្តថ្មស (ហៅវត្តក្តីត្នោត) ,វត្តតធម្មរតនសាគរ(ហៅកំពង់អុស) និងវត្តត្រពាំងបី ស្ថិតក្នុងក្រុង និងខេត្តកំពង់ឆ្នាំង៕
Wednesday, September 25, 2024
Home
ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញកាន់បិណ្ឌនៅខេត្តកំពង់ឆ្នាំង និងឩទ្ទិសកុសលជូនថ្នាក់ដឹកនាំគម្រូឆ្នើមសម្តេចចៅហ្វាវាំងគង់ សំអុល និងញាតិទាំង៧សណ្តាន
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញកាន់បិណ្ឌនៅខេត្តកំពង់ឆ្នាំង និងឩទ្ទិសកុសលជូនថ្នាក់ដឹកនាំគម្រូឆ្នើមសម្តេចចៅហ្វាវាំងគង់ សំអុល និងញាតិទាំង៧សណ្តាន
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496





No comments:
Post a Comment