ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសចាត់វិធានការច្បាប់និងឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការផ្សព្វផ្សាយល្បែងស៉ីសងអនឡាញគ្រប់ប្រភេទ មិនថារូបភាពថ្មីឬចាស់ នៅលើបណ្ដាញសង្គម ដូចជា Facebook,Website, TikTok ជាដើម ខណៈសមត្ថកិច្ច បានធ្វើការចាប់ខ្លួនមនុស្ស៤នាក់ ដែលពាក់ព័ន្ធការបន្ដផ្សព្វផ្សាយល្បែងស៉ីសងអនឡាញនេះ។
ការប្រកាសនេះធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បន្ទាប់ពីការអនុញ្ញាតពីឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕

No comments:
Post a Comment