ឃាត់ខ្លួន ៤នាក់ ស្រី១នាក់ ក្នុងនោះមានជនជាតិបង់ក្លាដេស ១នាក់ ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, January 25, 2025

ឃាត់ខ្លួន ៤នាក់ ស្រី១នាក់ ក្នុងនោះមានជនជាតិបង់ក្លាដេស ១នាក់ ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥  វេលាម៉ោង ២១ និង៥០នាទី កម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះបង្ក្រាបករណីលួច លេងល្បែងស៊ីសងខុសច្បាប់នៅចំណុចការដ្ឋានកំពុងសាងសង់ ស្ថិតនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ឃាត់ខ្លួនមនុស្សចំនួន៤នាក់:

  ១-ឈ្មោះ ឆាយ ចាន់ថុល ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល    

២-ឈ្មោះហួន ហុង ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

  ៣-ឈ្មោះណាល់ រឿន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិទស្សនៈ ឃុំចុងដូង ស្រុកបារាយណ៏ខេត្តកំពង់ធំ។

  ៤- ឈ្មោះអា ក្រាម (MD AKRAM) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ បង់ក្លាដេស។

-ដកហូតវត្ថុតាង រួមមាន:

១-ហាន់តោអាប៉ោង ចំនួន៥

២-ហាន់តោកូនសត្វ ចំនួន៣

៣-គម្របអាប៉ោង ចំនួន២

៤-កាធុនចំនួន៦

៥-ចានអាប៉ោង ចំនួន១

៦-គ្រាប់អាប៉ោង ចំនួន២

៧-ប្រាក់រៀល ចំនួន៦០,០០០(ប្រាំមួយម៉ឺន)រៀល។ 

ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើការសាកសួរ និងបំពេញសំណុំរឿងតាមនីតិវិធី ។








 

No comments:

Post a Comment

Pages