ឯកឧត្តម សៅ សុខា អញ្ជើញក្នុងពិធីក្រុងពាលីកសាងមហាចេតិយ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, February 26, 2025

ឯកឧត្តម សៅ សុខា អញ្ជើញក្នុងពិធីក្រុងពាលីកសាងមហាចេតិយ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង៖ នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រឹកថ្ងៃពុធ ទី២៦ ឆ្នាំ២០២៥ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញក្នុងពិធីក្រុងពាលីកសាងមហាចេតិយ ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ អនុប្រធានក្រុមការងារគណបក្ស ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

គម្រោងសាងសង់មហាចេតិយនេះគឺជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភកសាងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ស្រី ហ៊ាញ ព្រមទាំងកូនចៅ ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ឃុំ សម្រាប់តម្កល់អដ្ឋិធាតុក្រុមគ្រួសារ សាច់ញាតិ ដែលគ្មានលទ្ធភាពសាងសង់ចេតិយផ្ទាល់ខ្លួន៕






 

No comments:

Post a Comment

Pages