ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងអចល័ត ចំនួន ០៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, March 22, 2025

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងអចល័ត ចំនួន ០៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ បានដឹកនាំក្រុមការងារ អាជ្ញាធរខេត្តកណ្ដាល មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងអចល័ត ចំនួន ០៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល រួមមាន ស្រុកខ្សាច់កណ្ដាល ក្រុងតាខ្មៅ នឹងក្រុងសំពៅពូន។ 

ក្នុងការចុះពិនិត្យទីតាំងនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារជំនាញ បានសិក្សាជាលទ្ធផលក្រុមការងារបានឯកភាពជ្រើសរើសយកទីតាំងចំនួន៣ ដើម្បីសាងសង់ស្ថានីយជញ្ជីងអចល័ត រួមមាន៖

ទីតាំងទី១ ៖ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៣០-៧០០ ដល់គីឡូម៉ែត្រ៣១+០០០ ជិតស្ពានព្រះគន្លងស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ទីតាំងទី២៖ មហាវិថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) ចន្លោះ គីឡូម៉ែត្រ២១+៤០០ ដល់គីឡូម៉ែត្រ២១+៥០០ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ទីតាំងទី៣៖ ផ្លូវជាតិលេខ២៣ ចន្លោះគីឡូម៉ែត្រ០+២០០ ដល់ គីឡូម៉ែត្រ០+៣៥០ គល់ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ស្ថិតក្នុងសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន។






 

No comments:

Post a Comment

Pages