អភិបាលខេត្តតាកែវ ចុះពិនិត្យមើលការប្រមូលផលដំណាំពោត របស់ប្រជាកសិករ នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស - SPN NEWS

ព័ត៌មានថ្មីៗ

Friday, March 28, 2025

អភិបាលខេត្តតាកែវ ចុះពិនិត្យមើលការប្រមូលផលដំណាំពោត របស់ប្រជាកសិករ នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ ចុះពិនិត្យមើលការប្រមូលផលដំណាំ ពោត របស់ បងប្អូនប្រជាកសិករ នៅក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។


បើតាមលោក សៅ សំរុង មេឃុំកំពង់រាប បានថ្លែងឱ្យដឹងថា នៅក្នុងឃុំកពង់រាប មានបងប្អូនប្រជាកសិករដាំដំណាំពោតសម្រាប់ធ្វើចំណីសត្វជិត ១រយគ្រូសារ លើផ្ទៃដីប្រមាណ ៧៧ហិកតា ហើយបងប្អូនប្រជាកសិករ អាចដាំបាន២ដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលខ្ពស់ ដោយ ១ហិកតា ទទួលបានទិន្នផល ចន្លោះពី ១០ ទៅ ១៦តោន ក្នុងមួយហិកតា ។


លោកមេឃុំកំពង់រាបបានថ្លែងបន្តថា សម្រាប់ទីផ្សារពោតគឺមានក្រុមឈ្មួញបានចុះមកទិញដល់ចំការ ដោយលក់ក្នុងតម្លៃ ៧០ម៉ឺនរៀល១តោន។

គួរបញ្ជាក់ថា បន្ទាប់ពីបានចុះពិនិត្យនិងការប្រមូលផលដំណាំពោត របស់បងប្អូនប្រជាកសិករនៅកំពង់រាប ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង ក៍បានចុះពិនិត្យមើលស្ថានីយ៍បូមទឹកសហគមន៍ព្រែកគ្រូស ចារ ដែលមានលទ្ធភាពស្រោចស្រពដល់ដំណាំស្រូវរបស់បងប្អូនប្រជាកសិករជាង ២៥០០ហិកតា មាននៅផ្នែកខ្លះនៃឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងមួយផ្នែកធំនៅក្នុងភូមិសាស្រ្តស្រុកព្រៃកប្បាស និងស្រុកបាទី នៃខេត្តតាកែវ ៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ





 

No comments:

Post a Comment

Pages