ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ បង្កើនសកម្មភាព ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន ជាពិសេសសមត្ថកិច្ចនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ រួមមាន ខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ត្បូងឃុំ ក្រចេះ និងមណ្ឌលគិរី។ ថ្លែងនៅក្នុង កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ បានមានប្រសាសន៍ថា ទោះបីជាការបង្ក្រាបមានលក្ខណៈស្មុកស្មាញយ៉ាងណាក៏ដោយកម្លាំងការពារព្រំដែន ពិសេសកម្លាំងកងទ័ព កម្លាំងនគរបាលការពារព្រំដែន ត្រូវធ្វើការរួមគ្នាដើម្បីគ្រប់គ្រងព្រំដែនឱ្យមានប្រសិទ្ធិភាព និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចប្រទេសជិតខាង និងចែករំលែកព័ត៌មាន ព្រមទាំងការអនុវត្តច្បាប់ផងដែរ៕
Monday, May 26, 2025
Home
ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ បង្កើនសកម្មភាព ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ បង្កើនសកម្មភាព ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496






No comments:
Post a Comment