អភិបាលខេត្តកំពត អញ្ជើញចូលរួមប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥២០គ្រួសារ​ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, September 1, 2025

អភិបាលខេត្តកំពត អញ្ជើញចូលរួមប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥២០គ្រួសារ​

ខេត្តកំពត៖ នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញរួមដំណើរជាមួយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន ចូលរួមនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៦ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៥២០គ្រួសារ​។ ពីធីនេះប្រារព្ធឡើងនៅវត្តភ្នំព្រាល​ ស្ថិតក្នុងភូមិភ្នំព្រាល​ ឃុំតាកែន​ ស្រុកឈូក​ ខេត្តកំពត។ 

លោកជំទាវបានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន១២៤នាក់ រទេះរុញសម្រាប់ជនពិការ៣គ្រឿង និងផ្តល់ថវិកាជូនលោកយាយ លោកតាចាស់ជរាមួយចំនួនទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត






 

No comments:

Post a Comment

Pages