ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញទទួលអំណោយពី វិស័យឯកជន - SPN NEWS

ព័ត៌មានថ្មីៗ

Monday, September 1, 2025

ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញទទួលអំណោយពី វិស័យឯកជន

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីលោក ញៀប វង្សា អគ្គនាយកក្រុមហ៊ុន អេស ម៉ាស្ទ័រ ធូល និងក្រុមការងារ សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។

អំណោយរបស់ក្រុមហ៊ុន អេស ម៉ាស្ទ័រ ធូល ដែលបានឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ នាឱកាសនោះ រួមមាន ៖ ម៉ាស ចំនួន ១ ០០០គ្រាប់ ម៉ាសឈុត ចំនួន ២២០គ្រាប់ កាសត្រចៀក ចំនួន ៥០០គ្រាប់ និងទឹកបរិសុទ្ធ ចំនួន ៦០កេស។





 

No comments:

Post a Comment

Pages