ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ លើរបៀបវារៈចំនួន៣ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, September 2, 2025

ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ លើរបៀបវារៈចំនួន៣

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទីបានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តរតនគិរី។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត  អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្ត

-និត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា និងលើក ទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត

-បូកសរុប និងបិទអង្គប្រជុំ៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី






 

No comments:

Post a Comment

Pages