ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញចូលរួមនាំយកអំណោយប្រគល់ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, September 11, 2025

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញចូលរួមនាំយកអំណោយប្រគល់ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានអញ្ជើញចូលរួមនាំយកអំណោយមួយចំនួនប្រគល់ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត  អគ្គស្នងការនគរបាលជាតិ ដើម្បីចូលរួមចំណែកឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងប្រចាំការនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងការត្រៀមប្រយុទ្ធទប់ទល់នឹងសត្រូវឈ្លានពានទឹកដីខ្មែរ។

ជំនួយឧបត្ថម្ភផ្តល់ជូនតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នាពេលនេះ រួមមាន៖

១- ថវិកាចំនួន៥០,០០០,០០០រៀល

២- អង្ករចំនួន៣០តោន

៣- អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រ ១០កន្លែង

៤- អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា





 

No comments:

Post a Comment

Pages