អភិបាលខេត្តកំពង់ចាម ជំរុញលើកទឹកចិត្តឱ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់ - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, October 1, 2025

អភិបាលខេត្តកំពង់ចាម ជំរុញលើកទឹកចិត្តឱ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  បានជំរុញលើកទឹកចិត្តឱ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់ ដើម្បីមានឱកាសចូលបម្រើការងារ ជួយដល់គ្រួសារ និងសង្គមជាតិ។

ការជំរុញនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស និទ្ទេសA និងសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៥ ស្ថិតក្នុងស្រុកកំពង់សៀម ប្រមាណជា ៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ដែលពិធីនេះធ្វើឡើងនៅសាលសន្និសិទ សាលាខេត្តកំពង់ចាម។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងសង្កត់ធ្ងន់ថាមានកត្តា៤យ៉ាងដែលនាំឱ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិត ក្នុងនោះ ៖

*ទី១ ៖ គឺការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង។ 

*ទី២ ៖ លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនចែកចំណេះដឹងដល់ក្មួយៗ ។

*ទី៣ ៖ ការជំរុញពីអាណាព្យាបាល ។

*ទី៤ ៖ គឺកត្តាប្រទេសមានសុខសន្តិភាព៕

គួរបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ស្រុកកំពង់សៀម មានសិស្សនុសិស្ស បានប្រឡងជាប់ និទ្ទេសA ចំនួន៩ នាក់ ស្រី៦ នាក់។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម





 

No comments:

Post a Comment

Pages