ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការ រីករាយយ៉ាងខ្លាំង ដោយពិនិត្យឃើញ បងប្អូនកម្មករ កម្មការិនី ក្នុងរោងចក្រ ខិតខំបំរើការងារ យ៉ាងសកម្ម និងបានទទួលអត្ថប្រយោជន៍សមរម្យ មកវិញ ពីនិយោជក ជាម្ចាស់រោងចក្រ។
ឯកឧត្តមអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណ ចំពោះ ម្ចាស់រោងចក្រកាត់ដេរ យូរនីត ដែលអនុញាត្តអោយក្រុមការងារ ចុះសាកសួរសុខទុក្ខនាពេលនេះ ។ ពាក់ពន្ធ័ និងវិធានការ ប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ-១៩ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរ អោយម្ចាស់រោងចក្រ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ គោរពអោយបានមុឺងម៉ាត់ តាមវិធីបង្ការណែនាំ និងវិធីសាស្ត្រ ការពារ របស់ក្រសួងសុខាភិបាល ដើម្បីសុខភាពបងប្អូនកម្មករ កម្មការិនី ផង និងការពារផល ប្រយោជន៍និរន្តរភាព នៅក្នុងរោងចក្រផងដែរ។
គួរបញ្ជាក់ថា រោងចក្រកាត់ដេរ យូរនីត មានកម្មករ កម្មការិនីសរុបប្រមាណជាង១ពាន់នាក់ ក្រៅពីចូលបំរើការងារធម្មតា ម្ចាស់រោងចក្រ បានចាត់តាំងក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ការអនុវត្ត អនាមយ័ក្នុងការលាងសំអាតដៃ ជាប្រចាំ ដោយធ្វើការវាស់កម្តៅ ២ដងក្នុង១ថ្ងៃ ដោយអនុវត្ត តាមវិធីបង្ការណែនាំ និងវិធីសាស្ត្រការពារ របស់ក្រសួងសុខាភិបាល ៕





No comments:
Post a Comment