ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល ប្រតិភូសមាគម ពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា ដែលដឹកនាំដោយលោក តាំង លាក់ហាវ ជាប្រធានសមាគម បាននាំយក អំណោយមនុស្សធម៌ ផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីរួមចំណែកទប់ស្កាត់ជម្ងឺ កូវីដ-១៩ ក្នុងខេត្តកណ្តាល។
អំណោយដែលសមាគមពាណិជ្ជកម្មចិន ឆោសាន ឧបត្ថម្ភជូនរដ្ឋបាលខេត្តកណ្តាលរួមមាន៖
១-ម៉ាស់ ចំនួន៨កេស ស្មើនិង២០.០០០ម៉ាស់
២-សាប៊ូម្សៅ ចំនួន៣០កេស ស្មើនិង៧១០កញ្ចប់
៣-ទឹកបរិសុទ្ធ ចំនួន១០០កេស ស្មើនិង២.៤០០ដប
៤-ជែលលាងដៃ ចំនួន៦កេស ស្មើនិង២៤០ដប
៥-ថវិកា ចំនួន ១០.០០០.០០០រៀល
ក្នុងឱកាសនោះលោក តាំង លាក់ហាវ មានប្រសាសន៍ថា លោកដឹកនាំប្រតិភូ សមាគមនាំយកអំណោយមនុស្សធម៌ មកផ្តល់ជូននាពេលនេះ ក្នុងគោលបំណងដើម្បី ចូលរួមចំណែក ជាមួយរដ្ឋបាលខេត្តកណ្តាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩។
លោកប្រធានសមាគម បានប្តេជ្ញាថា និងគៀងគរ ដល់បណ្តាសប្បុរសជននានា ដើម្បីជួយឧបត្ថម្ភ បន្តទៀត ក្នុងស្ថានភាព ដែលខេត្តកណ្តាល ប្រឈមនឹងការខ្វះខាត ចាំបាច់ចំពោះមុខ។
ជាមួយគ្នានោះដែរ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល ក៏បានសម្តែងនូវទឹកចិត្ត រំភើបរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត នូវកាយវិការ ប្រកបដោយមនុស្សធម៌ មិនអាចកាត់ថ្លៃបាន របស់សមាគមពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា ដែលមានសន្តានចិត្ត ដ៏បរិសុទ្ធ ជួយគ្នាក្នុងគ្រាក្រ មានទុក្ខលំបាកចំពោះមុខនាពេលនេះ។
ឯកឧត្តមអភិបាលខេត្តកណ្តាល បានសន្យាថានិងនាំយកអំណោយមនុស្សធម៌ដែលបានផ្តល់ជូននា ពេលនេះ យកទៅប្រើប្រាស់អោយចំគោលដៅ ប្រកបដោយកម្លាភាព ដើម្បីឆ្លើយតប និងការកាត់បន្ថយហានិភយ័ នៃការរីករាលដាលវីរុស កូវីដ-១៩នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល អោយមានប្រសិទ្ធភាពខ្ពស់ ៕
Saturday, April 18, 2020
Home
ព័ត៌មានជាតិ
សមាគមពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ដល់ខេត្តកណ្តាល ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩
សមាគមពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ដល់ខេត្តកណ្តាល ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496





No comments:
Post a Comment