ក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការអប់រំណែនាំអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ កុំឲ្យមានឆ្លងនៅសហគមន៍របស់យើង គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអាណាព្យបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ ១១៥។
លោក អ៊ូច ភា បានបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូននាឱកាសនោះដែរគឺជាអំណោយបានមកពីសប្បុរសជននានា ផ្ដល់ជូន រដ្ឋបាលខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ-១៨ សម្រាប់ផ្ដល់ពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់ពីមេរោគកូវីដ-១៩ និងពលរដ្ឋក្រីក្រ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ឃីត ១កញ្ចប់ អាល់កុល ១ដប និងសាប៊ូ ២ដុំ៕






No comments:
Post a Comment