រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំរួមផ្តល់យោបល់លេីសេចក្តីព្រាងច្បាប់ស្តីពី​ សណ្តាប់ធ្នាប់សាធារណៈ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, June 30, 2020

រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំរួមផ្តល់យោបល់លេីសេចក្តីព្រាងច្បាប់ស្តីពី​ សណ្តាប់ធ្នាប់សាធារណៈ

ខេត្តកំពត៖ នាព្រឹកថ្ងៃទី​៣០​ ខែ​មិថុនា​ ឆ្នាំ២០២០​ រដ្ឋបាលខេត្តកំពត​ បានបេីកកិច្ចប្រជុំរួមផ្តល់យោបល់លេីសេចក្តីព្រាងច្បាប់ស្តីពី​ សណ្តាប់ធ្នាប់សាធារណៈ​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ លោកជំទាវ អភិបាលរងខេត្ត​ ព្រះរាជអាជ្ញាសាលាតំបូងខេត្ត​ កងកំលាំងទាំងបីប្រភេទ​ មន្ទីរអង្គភាពពាក់ព័ន្ធ​ និងលោក​ លោកស្រីអភិបាល​ អភិបាលរង​ ក្រុង ស្រុកទាំង០៨​ សរុបចំនួន​ ៣០ នាក់។

ច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ​ ឱ្យមានរបៀបរៀបរយ​ សោភ័ណ្ឌភាពអនាម័យ​ បរិស្ថាន​ ភាពស្ងប់ស្ងាត់​ សុវត្ថិភាព​សង្គម​ រក្សា​ប្រពៃណី​ជាតិ​ និងសេចក្តីថ្លៃថ្នូរប្រជាពលរដ្ឋ​ និមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពដែលពាក់ព័ន្ធ​ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ​ ឯកឧត្ដម​ ជាវ​ តាយ​ បានសំណូមពរអង្គប្រជុំមានការចូលរួមយោបល់ឱ្យបានច្រេីនផុលផុស​ ដេីម្បីឲ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណ:ពេញលេញ​។





No comments:

Post a Comment

Pages