មានមនុស្ស៥នាក់ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវាយផ្ទប់ទូកអោយជាប់គឿងនឹងថ្ម នៅជិតកោះថាស ចចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុង - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, June 30, 2020

មានមនុស្ស៥នាក់ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវាយផ្ទប់ទូកអោយជាប់គឿងនឹងថ្ម នៅជិតកោះថាស ចចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុង

(ខេត្តព្រះសីហនុ) ៖ កាលពីរសៀលថ្ងៃទី ២៩​ ខែមិថុនា​ ឆ្នាំ២០២០ មនុស្ស ៥ នាក់ ត្រូវបានលោកឧកញ៉ាទៀវិចិត្រ និងក្រុមការងារជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ ។ ដោយកម្លាំងអូប័រល្បឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។ លោកឧកញ៉ា​ ទៀ វិចិត្របានមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាកនិងប្រើពេលយូរ ក្នុងនោះជនរងគ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាព​ នៅល្ងាចថ្ងៃដដែល ។  ក្នុងនោះលោកឧកញ៉ា​ ទៀ វិចិត្រ​ បានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿងក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ(អូសគ្នា)ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ក្បែរកោះថាសចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿងក៏ត្រូវរលកសមុទ្រវាយពន្លិចគឿងជាប់នឹងថ្ម ។ មនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់​ ។
*យេីងខ្ញុំក្រុម​ ប្រតិកម្មរហ័សខេត្តព្រះសីហនុ​ សូមសរសេីរនូវទឹកចិត្តដ៏ល្អបំផុតរបស់លោកឧកញ៉ា ទៀ​ វិចិត្រ​ ដែលបានដោះស្រាយនូវបញ្ហាកំពុងកេីតឡេីងភ្លាមៗដោយឆន្ទៈមុះមុត​ទទួលបានជោគជ័យ ។






No comments:

Post a Comment

Pages